ឧបករណ៍ប្រាស្រ័យទាក់ទងរបស់អេកូ មានរួម ទូរស័ព្ទអេកួ វិបសៃអេកូ ទូរទស្សន៍អេកូ វិទ្យុអេកូ និងការបន្តដៃគូរបស់អេកូ បំរើជាប្រព័ន្ធផ្លូវការ សំរាប់ភាពអាសន្នមួយ។ ទាំងនេះធានាថា នៅពេលមានភាពអាសន្ន ផ្នែកសុខភាព ឬសុវត្ថិភាពសាធារណៈមួយកើតឡើង អេកូមានការរៀបចំ ដែលបានបង្ហាញថាអាច បកប្រែភាសា ផលិត និងចែកចាយពត៌មាន យ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាព។