ពិធីកររបស់អេកូ ចំណាយពេលស្ម័គ្រចិត្តសំរាប់សេវានេះ លើសពី1000ម៉ោងក្នុងមួយឆ្នាំ ដល់សហគមន៍ របស់គេ។ បន្ថែមលើការផ្ដល់ទេពកោសល្យរបស់គេ ចំពោះទូរទស្សន៍អេកូជាពិធីករ គេផ្ដល់សម្លេងសំរាប់ ទូរស័ព្ទអេកូ និង ស្ម័គ្រចិត្តជាអ្នកតំណាងឱ្យអេកូ នៅពិធីផ្សេងៗតាមសហគមន៍ - ដោយផ្ដល់ឱ្យពត៌មាន របស់អេកូដល់ដៃពលរដ្ឋ ដែលមិនសូវចេះភាសាអង់គ្លេស ដែលត្រូវការពត៌មាននេះណាស់។
នៅពេលមានវិបត្តិផ្នែកសាធារណៈសុខាភិបាល ឬសុវត្ថិភាពមួយ ពិធីកររបស់អេកូ បកប្រែភាសា ដំណឹង ជួយសង្គ្រោះជីវិត តាមភាសាជាច្រើន និងថតសម្លេងជូនដំណឹងសេវាសាធារណៈ(PSAs) សំរាប់វិទ្យុ ទូរទស្សន៍ ទូរស័ព្ទ និងបោះពុម្ពសំរាប់ផ្សាយ។
កិច្ចការរបស់អេកូ មិនអាចកើតបានឡើយ បើគ្មានការជួយ និងគាំទ្រពីបុគ្គលដ៏សកម្មទាំងអស់នេះទេ។